ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតអូស្រ្តាលី ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតអូស្រ្តាលី និងប្រគល់ពានរង្វាន់ជូនអតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២៥ (Australian Alumni of the Year Awards 2025) ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ អតីតនិស្សិតឆ្នើមចំនួន៣រូប បានទទួលពានរង្វាន់អតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២៥ រួមមាន លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ (ពីខែមីនា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៦) លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ និង លោកស្រី ឡុង មរកត មន្ត្រីអភិរក្សសមុទ្រ និងគ្រប់គ្រងសហគមន៍ នៃមូលនិធិសង្សារ៕

To Top