ព័ត៌មានជាតិ

លោក ចាយ បូរិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ សុខ ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ លោក សួស កាណាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោក ចាយ បូរិន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់លោក សួស កាណាន  ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាជន និងថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។ 

ក្នុងនោះដែរ លោក សួស កាណាន បានសម្ដែងកតញ្ញុតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខលោក និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។

លោក សួស កាណាន ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី  និងលោកជំទាវបណ្ឌិត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី ដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពជានិរន្តរ៍។ 

លោកប្រធានប្រតិភូ ចាយ បូរិន បានសម្ដែងនូវមនោសញ្ចេតនា និងកោតសរសើរចំពោះស្នាដៃនិងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ដែលបានចូលរួមចំណែកបម្រើគណបក្ស និងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវវត្ថុអនុស្សារីយ៍ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត៕

To Top