ព័ត៌មានជាតិ

ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់ នៅក្នុងក្រុងក្វាងជូ នៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធកម្មវិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សាធារណរដ្ឋកូរ៉េ ៖ ពលករ និងសហគមន៍ខ្មែរ នៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង ៤០០០នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំ កម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងតំបន់ក្វាងជូ ខេត្តជូឡាណាំដូ សាធារណរដ្ឋកូរ៉េ ដែលជាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

កម្មវិធីនេះធ្វើឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរក្នុងតំបន់ក្វាងជូ និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ទៅកាន់ឆាកអន្តរជាតិក៏ដូចជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី។ កម្មវិធីនេះ មានការគាំទ្រដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង សហគមន៍ខ្មែរ និងក្រុមចលនាយុវជន យុវនារី ដើម្បីសន្តិភាព តំបន់ក្វាងជូបានរៀបចំ នូវកម្មវិធីតាមបែបសាសនា ល្ខោនបាសាក់ របាំប្រពៃណី ល្បែងប្រជាប្រិយខ្មែរ និងការរាំងលេងកម្សាន្ត យ៉ាងសប្បាយផងដែរសម្រាប់អ្នកចូលរួម។

ក្នុងឱកាសនោះ លោក សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនពលក-ពលការីនី និងសហគមន៍ខ្មែរនៅកូរ៉េ៕

To Top