សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង
បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានអេលីហ៊្សេ សាធារណរដ្ឋបារាំង នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦៕



