ព័ត៌មានជាតិ

ក្រសួងបរិស្ថាន កោះហៅឈ្មោះ ឡុង ច័ន្ទវិបុល មកសួរនាំករណីបាញ់សត្វព្រៃ និងបង្ហោះតាមបណ្តាញសង្គម

ភ្នំពេញ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានកោះហៅឈ្មោះ ឡុង ច័ន្ទវិបុល មកសួរនាំករណី «បាញ់សត្វព្រៃ (សត្វស្លាប)» និងបានបង្ហោះតាម Facebook និងមានការចែកចាយតគ្នា តាមបណ្តាញសង្គមមួយចំនួន។

តាមរយៈការសាកសួរ និងផ្តល់ចម្លើយពីបុគ្គល ឡុង ច័ន្ទវិបុល បានសារភាពថា បានប្រព្រឹត្តបរបាញ់សត្វស្លាប និងបានធ្វើឡើងក្នុងអំឡុងខែ កុម្ភៈ ឆ្នាំ២០២០។ ខ្លួនត្រូវបានបក្សពួកខ្លួន បានថតរូបភាពទុក និងបានបង្ហោះផ្សាយ។

នៅប្រទេសកម្ពុជា ការបរបាញ់សត្វព្រៃត្រូវបានកំណត់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយច្បាប់ ដើម្បីការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ ក្រសួងបរិស្ថាន ស្នើសុំឱ្យបញ្ឈប់ការ ផ្សព្វផ្សាយ និងការប្រព្រឹត្ត សកម្មភាពបរបាញ់ ការទាក់ចាប់ ការដាក់អន្ទាក់ ការបំពុល និងការធ្វើឱ្យប៉ះពាល់ដល់ សត្វព្រៃ គឺជាអំពើខុសច្បាប់ ៕

To Top