រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីត្រៀមទទួលពិធីបុណ្យចូលឆ្នាំថ្មី
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

មុនកិច្ចសាសនា ថ្នាក់ដឹកនាំខេត្តបានអញ្ជើញគោរពបូជាទានធូប និងថ្វាយគ្រឿងសក្ការៈបូជាយ៉ាងសង្រួមចំពោះ ព្រះអង្គចៅសែន និងបារមីក្បាលកោះសំពៅមាស ដែលជាទីកន្លែងសក្តិសិទ្ធិ តំណាងឱ្យដួងព្រលឹង និងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងពរជ័យជ័យមង្គល ជូនដល់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

អង្គពិធីទាំងមូលក៏បានទស្សនាការសម្តែង “របាំត្រុដិ” ដែលជារបាំប្រពៃណីខ្មែរដ៏បុរាណ សម្រាប់ដេញនូវឧបទ្រពចង្រៃ និងប្រសិទ្ធពរជ័យមហាសួស្តីផងដែរ។




អត្ថបទនេះ÷រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
