លោក សុខ សូកេន ដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមពិធីបុណ្យសព ម្ដាយបង្កើតរបស់លោកនាយឧត្តមសេនីយ៍ ស ថេត
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមពិធីបុណ្យសពឧទ្ទិសមហាកុសល ជូនចំពោះ វិញ្ញាណក្ខន្ធ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាមាតាបង្កើតរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




