ព័ត៌មានជាតិ

សម្តេចតេជោ ៖ សកម្មភាពពលរដ្ឋចូលរួមសប្បាយថ្ងៃចូលឆ្នាំខ្មែរ ស្មើនឹងការទះកំភ្លៀងក្រុមប្រឆាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា សកម្មភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅកន្លែងមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃ
មកនេះ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្មើនឹងការទះកំភ្លៀងពួកប្រឆាំងនឹងការចូលឆ្នាំ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី១៤ មេសានេះ សម្តេចតេជោ ក៏បានហៅក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេសប្រឆាំងនឹងការចូលឆ្នាំមកសប្បាយរីករាយ ដោយ
កុំខ្មាស់អៀនអីគ្រាន់តែគិតខុស និងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់។

ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីក្រុមប្រឆាំងបានជំទាស់ទៅនឹងបុណ្យចូលឆ្នាំខ្មែរថា មិនគួររៀបចំឡើងក្នុងកាលៈទេសៈនេះ៕

To Top