ព័ត៌មានជាតិ

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទិវាភាសាចិនរបស់អង្គការសហប្រជាជាតិបានប្រារព្ធឡើងនៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក

ដើម្បីអបអរសាទរ​ទិវាភាសាចិន​របស់អង្គការសហប្រជាជាតិលើកទី១៧ ​ព្រឹត្តិការណ៍​វប្បធម៌​មួយ​បាន​ប្រារព្ធឡើង​នៅទីស្តីការទូទៅ​នៃ​អង្គការសហប្រជាជាតិ​នៅ​ក្រុងញូវយ៉ក​ នាថ្ងៃទី១៣ ខែមេសា ​តាម​ម៉ោងក្នុងតំបន់​។

ព្រឹត្តិការណ៍​នេះ​សហការ​រៀបចំ​ដោយ​គណៈប្រតិភូ​អចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំ​នៅ​អង្គការសហប្រជាជាតិ​​និងអគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍មជ្ឈិម​ចិន​។លោក Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនា​ការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន ​និង​ជា​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បានថ្លែង​សុន្ទរថាក​តាមប្រព័ន្ធ​វីដេអូ​។​លោក​FuCong​តំណាងចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា​។​ក្រុម​ប្រេសិត​ប្រទេស​នានា​ប្រចាំនៅ​អង្កការ​សហប្រជាជាតិ​ ​ភ្ញៀវកិត្តិយស​មកពីមជ្ឈដ្ឋាននានា​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​។

លោក​ Shen Haixiong បាន​លើកឡើងថា​ ​លោក​ Xi Jinping ប្រធានរដ្ឋចិន​បាន​លើកឡើងថា​ ​“​ភាសាចិន​បាន​ផ្ទុក​នូវ​អរិយធម៌​៥០០០​ឆ្នាំ​របស់​ប្រជាជាតិ​ចិន​”​។​

បច្ចុប្បន្ន ​ភាសា​ចិន​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​​ប្រព័ន្ធអប់រំ​​របស់​ប្រទេស​ចំនួន​៩០​លើ​ពិភពលោក​។​យើង​បាន​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​អបអរ​ទិវា​ភាសាចិន​នៅ​ក្រុង​ញូវយ៉កនិងក្រុង​ហ្សឺណែវជា​លើក​ដំបូង​ ​គឺ​សង្ឃឹម​​រួមជាមួយ​មិត្តនៃប្រទេស​នានា​ ក្រេប​យក​តម្រិះប្រាជ្ញា​និង​កម្លាំង​នៃ​ការ​រួម​សុខរួមទុក្ខ​ក្នុង​​អរិយធម៌​។​អគ្គស្ថានីយ​​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​នឹង​​ធ្វើ​ឱ្យ​ប្រាជ្ញា​បូព៌ារួមចំណែក​ដល់កិច្ច​សន្ទនា​សកល​ស្តីពី​អរិយធម៌​និង​បញ្ចូលកម្លាំង​វប្បធម៌ទៅក្នុង​ការកសាង​សហគមន៍រួម​វាសនា​សម្រាប់​​មនុស្សជាតិ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​សកល​៕

To Top