ព័ត៌មានជាតិ

គ្រោះអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋ ចំនួន ៣ខ្នង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅស្រុក អន្លង់វែង

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋ នៅ ភូមិ អូរជញ្ជៀន ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន ៣ខ្នង និង បណ្តាល ឲ្យ ស្លាប់ មនុស្ស ចំនួន ១នាក់ ឈ្មោះ កាវ ស៊ូហេង ភេទ ស្រី អាយុ ៤៥ ឆ្នាំ ។

ម្ចាស់ផ្ទះទី១ ឈ្មោះ កាវ លីឃុន ភេទ ប្រុស អាយុ ៧២ ឆ្នាំ ប្រពន្ធឈ្មោះ គីម ញ៉រ អាយុ ៧០ ឆ្នាំ ផ្ទះទំហំ ១៦មែត្រ x ៨០មែត្រ សាងសង់ ថ្មប្រក់ក្បឿង ខូចខាតមួយ និងសម្ភារប្រេីប្រាស់ចំនួន ។

ម្ចាស់ផ្ទះទី២ ឈ្មោះ សុន ចាន់កា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ួ គឹមហ័រ អាយុ ២៨ ឆ្នាំ ផ្ទះទំហំ ៧ មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ខូចខាតទាំងស្រុង និងសម្ភារប្រេីប្រាស់មួយចំនួន ធំ ។

ម្ចាស់ផ្ទះទី៣ ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ែម ណារស់ អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៨មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ។ មូលហេតុ បណ្តាល មក ពី ទុស្សេខ្សែភ្លើងក្នុងផ្ទះ ទី១។

ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នា ថ្ងៃ ខែ ឆ្នាំ ដដែល ៕

To Top