៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់
ព្រះវិហារ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ សម្រាប់ស្រុកជាំក្សាន្តមានប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរកម្សាន្តជាង ១ម៉ឺននាក់។

គូសបញ្ជាក់ផងដែរថា សម្រាប់រយៈពេលថ្ងៃ កន្លងមកនេះ អាជ្ញាធរស្រុក បានរៀបចំកម្មវិធីសង្ក្រាន្តដោយលេងល្បែងកំសាន្តជាច្រើន នៅតាមរមណីយដ្ឋានទេសចរណ៍នានា និងនៅតាមវត្តអារាម។

ដោយឡែកសម្រាប់ស្រុកជាំក្សាន្ត រដ្ឋបាលស្រុកបានរៀបចំកន្លែងកំសាន្ត សប្បាយនៅសួនច្បារ ដោយមានការរៀបចំកន្លែងសម្រាប់លេងល្បែងកំសាន្ត ល្បែងប្រជាប្រិយនិងល្បែងទាញព្រាត់យក្សប្រវែង ៦០ម៉ែត្រ ព្រមទាំងការប្រគំតន្ត្រី ដែលមានប្រគុំដន្ត្រី ល្បីៗ បានមកសំដែង និងច្រៀងជូនបងប្អូនប្រជាពលរដ្ឋរាំកម្សាន្តសប្បាយរីករាយថែមទៀតផងទោះបីស្រុកនេះនៅតាមបន្ទាត់ព្រំដែនដែលមានជំលួសជាមួយថៃយ៉ាងណាក៏ដោយ៕

ដោយ៖ សួន ពិសិត|ព្រះវិហារ |ដើមអម្ពិល
