អបអរសាទរថ្ងៃបើកសម្ពោធ “អវតារ ម៉ាត Avatar Mart” ខ្មែរជាផ្លូវការដែលជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន Jet’s Group ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ នាពេលថ្មីៗនេះ ផ្សារទំនើប “អវតារ ម៉ាត Avatar Mart” បានបើកសម្ពោធជាផ្លូវការ ដែលជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន Jet’s Group ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍពិសេស 9NG ដែលជាតំបន់មានសក្តានុពលខ្ពស់ក្នុងការវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ច ដោយតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញវិនិយោគ បង្កើនការងារ និងជំរុញការលូតលាស់សេដ្ឋកិច្ចជាតិ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ “អវតារ ម៉ាត Avatar Mart “មានគោលបំណងធំៗដូចជា៖
•ផ្តល់ឱកាសឲ្យផលិតផលខ្មែរ បានឈានដល់អ្នកប្រើប្រាស់យ៉ាងទូលំទូលាយ
•ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រអាជីវកម្មក្នុងស្រុក
•បង្កើតជាម៉ាតដែលប្រមូលផ្តុំផលិតផលគុណភាពខ្ពស់ មានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព
•បង្កើនការយល់ដឹង និងភាពមោទនភាពរបស់ប្រជាជនខ្មែរ ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក
•ជំរុញឲ្យអ្នកផលិតខ្មែរ អភិវឌ្ឍគុណភាព និងនវានុវត្តន៍ជាបន្តបន្ទាប់
“អវតារ ម៉ាត Avatar Mart “មិនត្រឹមតែជាកន្លែងលក់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់បង្ហាញអត្តសញ្ញាណ និងសមត្ថភាពផលិតផលខ្មែរ ឲ្យឈានទៅកាន់អនាគតដ៏រឹងមាំ និងចីរភាព។

ពាក្យថា «អវតារ» (អានថា៖ អៈ-វៈ-តា) មានប្រភពមកពីភាសាសំស្ក្រឹត ដែលមានន័យថា «ការចុះមកចាប់ជាតិ»។ ក្នុងន័យសាសនា (ព្រហ្មញ្ញសាសនា) អវតារ សំដៅលើការដែលព្រះអាទិទេព ជាពិសេសព្រះវិស្ណុ បែងភាគ ឬចុះមកកាន់លោកិយ ក្នុងរូបរាងផ្សេងៗ ដើម្បីជួយសង្គ្រោះពិភពលោក និងកម្ចាត់អំពើអាក្រក់។

ដោយយកន័យដ៏មានអត្ថន័យនេះ “អវតារ ម៉ាត” ត្រូវបានបង្កើតឡើង ដោយមានបេសកកម្មចម្បងក្នុងការលើកកម្ពស់ និងគាំទ្រផលិតផលខ្មែរ ១០០ ភាគរយឲ្យមានទីផ្សាររឹងមាំ និងអាចប្រកួតប្រជែងបានទាំងក្នុង និងក្រៅប្រទេស៕



