ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនមនុស្សបាន ៩នាក់ហេីយ ក្នុងចំណោមមនុស្សផ្សេងៗទៀត បន្ទាប់ពីគប់ និងវាយរថយន្ដអ្នកដទៃ

ភ្នំពេញ ៖ គិតមកដល់ម៉ោង ៨ល្ងាច នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្ស ៩នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងៗទៀត បន្ទាប់ពីគប់ និងវាយរថយន្ដអ្នកដទៃ នៅវត្តភ្នំ។ 

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៨ មេសា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថា «ខ្ញុំបាទសូមផ្ដាំទៅយុវជនដែលរួមគ្នាវាយបំផ្លាញរថយន្តនោះ (ខ្ញុំទុករយៈពេលឱ្យចូលសារភាពត្រឹមព្រឹកស្អែកវេលាម៉ោង (៧.០០នាទីថ្ងៃទី១៩ ០៤ ២៦ )»។

លោកឧត្តមសេនីយ៍ឯក បន្ដថា «គិតមកដល់ម៉ោង ២០ .០០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងជំនាញយើងខ្ញុំតាមឃាត់ខ្លួនសរុបបាន០៩ នាក់ហើយ។ករណីខាងលើជាបទល្មើសព្រហ្មទណ្ឌ(អ្នកមិនអាចរត់គេចខ្លួនមួយជីវិតបានទេ គឺសមត្ថកិច្ចជំនាញ តាមគ្រប់ពេលវេលា) សូមចេញពីខេត្តមកទាំងយប់មក»។

សូមបញ្ជាក់ថា ក្រុមក្មេងពាល ដែលបង្កអនាធិបតេយ្យដេញគប់ និងវាយឡាន ត្រូវបានឃាត់ខ្លួនជាបណ្តើរៗហើយ បន្ទាប់ពីវាយឡានអ្នកដទៃ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទី យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃថ្ងៃចូលឆ្នាំថ្ងៃទី៣ ប្រពៃណីជាតិខ្មែរ ស្ថិតនៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៉ីសុវត្ថិ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

To Top