អាហារដ្ឋានសាច់អាំងមួយកន្លែងនៅសៀមរាប យករថយន្តភ្ញៀវចតឈប់បំពានផ្លាក់សញ្ញា ហាមឈប់នៅថ្ងៃគូរ
ខេត្តសៀមរាប៖ នៅរាត្រីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៦ មានអាហារដ្ឋានសាច់អាំងមួយកន្លែង យីហោសាច់អាំង 7មករា ដែលស្ថិតនៅភូមិវត្តបូរ៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានយកចំណីផ្លូវធ្វើអាជីវកម្ម នៅតាមដងផ្លូវសាធារណៈ ថែមទាំងមានការបំពានលើផ្លាកបម្រាមហាមឈប់នៅថ្ងៃគូរ។

ដោយសារតែតំបន់នោះគឺមានផ្លូវតូចចង្អៀតជាពិសេសពិបាកក្នុងការធ្វើដំណើរ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ៏បាន រាយការណ៍ទៅភ្នាក់ងារសារព័ត៌មានដើមអម្ពិលប្រចាំខេត្តសៀមរាប សូមឲ្យមានការជួយចុះផ្សព្វផ្សាយពីបញ្ហានេះផង។

ភ្លាមនោះភ្នាក់ងារសារព័ត៌ដើមអម្ពិលមានប្រចាំខេត្តសៀមរាបក៏បានរាយការណ៍បន្ត ជូនដំណឹងទៅ លោកវីរៈសេនីយ៍ឯក ឡុងម៉េនសុយាលី ស្នងការរង ទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ ក៏បានដឹកនាំកម្លាំងចុះមកអប់រំណែនាំទៅដល់ម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខាងលើ។

ដើម្បីឲ្យជួយសម្រួលការឈប់ ចតនិងកុំបំពានផ្លាកសញ្ញាចរាចរណ៍ដែលហាមមិនឲ្យចតឬក៏ឈប់នៅរៀងរាល់ថ្ងៃគូផងដែរ។ ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវនេះ បានសម្ដែងការអរគុណដល់ លោកវីរៈសេនីយ៍ឯក ឡុងម៉ែនសុរិយាលី ស្នងការរងដែលទទួលផែនសណ្ដាប់ធ្នាប់ ដែលបានចុះដឹកនាំកម្លាំងអន្តរាគមន៍ភ្លាមៗ នឹងជួយសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះនៅតាមបណ្ដោយផ្លូវមួយនេះ។





ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
