លទ្ធផលចុងក្រោយ៖ លោក ខៀវ សុងច័ន្ទសុធា ត្រូវបានបន្ថយឋានន្តរស័ក្តិមកត្រឹម «វរសេនីយ៍ទោ» ក្រោយផ្ទុះរឿងជក់ Vape និងប្រើសម្តីមិនសមរម្យលើពលរដ្ឋ
ភ្នំពេញ៖ យុត្តិធម៌ដែលមហាជនទន្ទឹងរង់ចាំក្នុងករណីជម្លោះរវាងមន្ត្រីនគរបាលជាតិ និងប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ បានចេញជាលទ្ធផលហើយ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីមហាជន ពីមន្ត្រីជាន់ខ្ពស់ ពីបណ្ឌិត និង លោកស្រី ហ៊ុន ស៊ីណាត ។ល។


យោងតាមសារសម្លេង អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃ: ផ្អែកតាមចំណាត់ការវិន័យផ្ទៃក្នុង លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា អនុប្រធានក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍ ត្រូវបានសម្រេចដាក់ទណ្ឌកម្មវិន័យដោយបន្ថយឋានន្តរស័ក្តិពី វរសេនីយ៍ឯក (ស័ក្តិ ៥) មកត្រឹម វរសេនីយ៍ទោ (ស័ក្តិ ៤ កន្លះ)។ ។

ទន្ទឹមនឹងការអនុវត្តវិន័យ យោងតាមលទ្ធផលត្រួតពិនិត្យរកសារធាតុញៀនតាមទឹកនោមរបស់មន្ទីរពិសោធន៍គ្រឿងញៀន ដែលចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា លោក ខៀវ សុងច័ន្ទសុធា មានលទ្ធផល «អវិជ្ជមាន» ពោលគឺទឹកនោមរបស់លោកមិនមានផ្ទុកសារធាតុញៀនដូចជា មេតំហ្វេតាមីន កេតាមីន អ៊ិចស្តាស៊ី កញ្ឆា ឬម៉ូហ្វីនឡើយ។


