យុវសិស្ស ២នាក់មកពីស្រុកមោងឫស្សី ខេត្តបាត់ដំបង ទទួលបានជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស
បាត់ដំបង៖ អបអរសាទរ ខេត្តបាត់ដំបងបានទទួលជ័យលាភីសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៦ សរុបចំនួន២នាក់ រួមមាន៖
១.ចាម ចណ្ឌី ជាសិស្សថ្នាក់ទី៩ នៃអនុវិ.មោងឫស្សី មុខវិជ្ជារូបវិទ្យា មេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៣
២.សំបូរ ដាណែត ជាសិស្សថ្នាក់ទី១២ នៃវិ.មោងឫស្សី មុខវិជ្ជាអក្សរសិល្ប៍ខែ្មរ មេដាយប្រាក់ ចំណាត់ថ្នាក់លេខ២។

ប្រភព៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង
