ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសខ្មែរប្រាប់រដ្ឋមន្រ្តីការបរទេសថៃថា កម្ពុជាអត់ធ្មត់ចំពោះសកម្មភាពថៃចូលកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់

ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជាប្រាប់រដ្ឋមន្រ្តីការបរទេសថៃដោយត្រង់ថា កម្ពុជាមានការអត់ធ្មត់ជាខ្លាំងចំពោះសកម្មភាពយោធាថៃនៅតែបំពានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្រោយមានបទឈប់បាញ់កាលពីថ្ងៃ២៧ ធ្នូ កន្លងមក។

នេះជាការបកស្រាយរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះសំណួររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ លោកSihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅប្រទេសព្រុយណេដារូសាឡាម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

To Top