លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល គ្រោងផ្តល់ផ្ទះបណ្តោះអាសន្ន ដល់ជនភៀសសឹក
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរដល់ជីវភាព រស់នៅជនភៀសសឹក តាមរយៈគម្រោងនៃការផ្តល់ផ្ទះបណ្តោះអាសន្នដល់ពួកគាត់ នៅពេលដោះស្រាយបញ្ហាព្រំដែនចប់សព្វគ្រប់ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត បាននិងកំពុងគិតគូរដល់ ជីវភាពរស់នៅរបស់ក្រុមគ្រួសារ វីរយុទ្ធជនទាំងបច្ចុប្បន្ន និងអនាគត ដោយផ្តល់ជូនពួកគេនូវទីស្នាក់អាស្រ័យ ។

លោកថា រាជរដ្ឋាភិបាលក៏បានគិតគូរអំពីស្ថានភាពបំណុល ការរៀបចំមូលនិធិទ្រទ្រង់ គ្រួសារយុទ្ធជន មុខរបរចិញ្ចឹមជីវិត និងការផ្តល់ជូននូវអាហារូបករណ៍ស ម្រាប់កូនៗរបស់ពួកគេជាដើម ។
អ្នកនាំពាក្យបញ្ជាក់ថា “រាជរដ្ឋាភិបាល ក៏បានគិតគូរដល់បងប្អូនជនភៀសសឹក តាំងពីមុខរបរចិញ្ចឹមជីវិត និងបានរៀបចំផ្ទះបណ្តោះអាសន្នសម្រាប់ពួកគេ ស្នាក់អាស្រ័យ ហើយគ្រោងនឹងប្រគល់ ជូនជនភៀសសឹកតែម្តង នៅពេលដែលពួកគាត់ត្រឡប់ទៅកាន់ទីលំនៅដើមវិញ ក្រោយពីដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូតរួចរាល់” ៕
