ព័ត៌មានជាតិ

កិច្ចប្រជុំអន្តរ ក្រសួងត្រីវិស័យ កសិកម្ម-ទឹក-ជនបទ លើកទី៦ ត្រូវបានប្រារព្ធឡើង

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៦ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍ កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦នេះ ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព និងសមិទ្ធផលការងារត្រី-វិស័យ ដែលសម្រេចបាន នៅតាមសហគមន៍ទាំងអស់ ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ និងការកំណត់ទិសដៅការងារ បន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម ។
កិច្ចប្រជុំនេះក៏ពិនិត្យលើវឌ្ឍនភាព និងលក្ខខណ្ឌការងារយោង នៃការរៀបចំយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រី-វិស័យសម្រាប់ការអភិវឌ្ឍ ប្រកបដោយការសម្របសម្រួល លើវិស័យកសិកម្ម ទឹក អភិវឌ្ឍន៍ជនបទនៅកម្ពុជាឆ្នាំ២០២៧-២០៣១៕

To Top