ព័ត៌មានជាតិ

លោក ប៉ា សុវណ្ណារ៉េត ចុះជួបប្រជុំពិភាក្សា ដើម្បីចុះកំណត់ និងផ្ទៀងផ្ទាត់ការបោះបង្គោលព្រំតំបន់កាត់ឆ្វៀល តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣ នៃខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ា សុវណ្ណារ៉េត ប្រធានការរិយាល័យគ្រប់គ្រងនិង អភិរក្សនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះជួបប្រជុំពិភាក្សាជាមួយតំណាងរដ្ឋបាលស្រុក ភូមិបាលស្រុក អាជ្ញាធរភូមិឃុំ នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចុះកំណត់ និងផ្ទៀងផ្ទាត់និយាមការបោះបង្គោលព្រំតំបន់កាត់ឆ្វៀល តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣ នៃខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា ក្រុមការងារចុះពិនិត្យតាមដានជាប្រចាំជាមួយក្រុមការងារទាំងអស់ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដែលតែងកើតមានឡើងនៅតំបន់ជុំវិញបឹងទន្លេសាប៕

ប្រភព÷មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top