DAP News
ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជេីញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦

កណ្តាល ៖ នៅថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាលបានអញ្ជើញជួបសំណេះដំណាលជាមួយលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥និងឆ្នាំ២០២៦ ស្ថិតនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមផងដែរ ពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស សរុបចំនួន ៥២៩ នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការជួបជុំនេះគឺមុនពេលប្អូនៗត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៦នេះហើយសង្ឃឹមថា តាមរយៈការប្រឹងប្រែងទាំងប្រាជ្ញានិងស្មារតី ដែលប្អូនៗបានខិតខំនឹងទទួលបានជោគជ័យលើការសិក្សា ដោយទទួលបាននិទ្ទេស Aច្រើនជាងឆ្នាំមុនៗថែមទៀត ។

លើសពីនេះ ដើម្បីទទួលបាននិទ្ទេសល្អ  ប្អូនៗត្រូវខិតខំប្រឹងប្រែងសិក្សាកុំទុកពេលទុះនេរចោល ដោយផ្តោតលើការធ្វើលំហាត់មេរៀនចាស់ ៗ ជាពិសេសវិញ្ញាសារប្រឡងទាំងអស់កាល១០ឆ្នាំមុនរហូតដល់បច្ចុប្បន្ន ដោយយកមកធ្វើដោះស្រាយចំណោទទាំងអស់នោះជាប្រចាំ តាមអភិក្រមនៃការទន្ទេញមេរៀន ការអាន ការសរសេរ និងការអនុវត្ត កត់ត្រានូវសំណួរ ចម្លើយឡើងវិញជាពិសេស ពេលព្រឹកឡើង ត្រូវផ្តោតលើមុខវិជ្ជាសំខាន់ៗ ចំនួន៣ រួមមាន រូបវិទ្យា គណិតវិទ្យា និងគីមីវិទ្យា។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ដល់សិស្សានុសិស្សដែលត្រៀមប្រឡងនោះថា  រយៈពេល១២ឆ្នាំមកនេះ ឳពុកម្តាយរបស់ក្មួយៗបានចំណាយថវិកា និងកម្លាំងកាយចិត្តច្រើនណាស់ ដើម្បីផ្គត់ផ្គង់ឲ្យក្មួៗៗបានសិក្សាទម្រាំប្រឡងចញ្ចប់ថ្នាក់ទី១២និងមហាវិទ្យាល័យ ព្រោះតែចង់ឃើញក្មួយៗមានចំណេះវិជ្ជា សមត្ថភាព សម្រាប់ចិញ្ចឹមជីវិតរស់នៅក្នុងគ្រួសារ សង្គមជាតិប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ
នៅពេលអនាគត ហេីយសង្ឃឹមថា នឹងក្លាយជាយុវជនមួយខ្លាំងមានសមត្ថភាពចូលរួមចំណែក បម្រើសង្គមជាតិយើងថែមទៀត។

បន្ថែមពីនេះយុវជនត្រូវតែប្រែក្លាយបញ្ហាទៅជាឱកាស ជាពិសេស ក្នុងពេលសិក្សា ត្រូវពង្រឹងសមត្ថភាព និងចំណេះដឹង ជំនាញឲ្យខ្លាំង ដើម្បី ក្លាយជាមូលធនមនុស្សដែលពូកែនិងខ្លាំងទៅអនាគត សម្រាប់ជាគ្រឹះចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងការពារជាតិយើង៕

To Top