ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនគរបាលស្រុកស្ទឹងត្រង់ កំពុងសម្រាកព្យាបាលរបួស នៅវៀតណាម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបាននិងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ប្រទេសវៀតណាម។

ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោក ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។

សូមរំលឹកថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕

To Top