ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញប្រគល់ផ្ទះ ១ខ្នងជាអំណោយរបស់សម្តេចតេជោ ផ្តល់ជូនមុខសញ្ញាគ្រួសារនិវត្តជន នៅស្រុកកំពង់សៀម

កំពង់ចាម ៖  លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ‎នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្តល់ជូន លោក យិន សំអុល ដែលជាមុខសញ្ញាគ្រួសារនិវត្តជន រស់នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

‎សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញប្រគល់ផ្ទះមនុស្សធម៌នោះ ‎លោកសន្តិបណ្ឌិត នេត សាវឿន បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនចំនួន ៥០មុឺនរៀល និងថវិការបស់លោកផ្ទាល់ចំនួន ២០០ដុល្លា -អង្ករ ចំនួន ៨០គីឡូក្រាម-ទឹកបរិសុទ្ធ ៤កេស-មី ១កេស-ត្រីខ ២យួរ-ទឹកត្រី ២យួរ-ទឹកស៊ីអ៊ីវ ២យួរ សម្ភារៈប្រើប្រាស់ ផ្តល់ជូនលោក យិន សំអុល ដែលជាមុខសញ្ញាគ្រួសារនិវត្តជន ផងដែរ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top