យន្ដការនៃការផ្ដល់សេវាអត្រានុកូលដ្ឋានគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាកាន
ពោធិ៍សាត៖ យន្តការនៃការផ្តល់សេវាអត្រានុកូលដ្ឋានគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុបាកាន មានដូចខាងក្រោមនេះ÷
១. រដ្ឋបាលឃុំទាំង ៩ បានយកចិត្តទុកដាក់អនុវត្តជាប្រចាំ ដោយ៖
ចុះបញ្ជីសំបុត្រកំណើតជូនទារកទើបសម្រាល នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកបាកាន ឬនៅលំនៅដ្ឋានផ្ទាល់។
ចុះបញ្ជីសំបុត្រអាពាហ៍ពិពាហ៍ជូនគូស្វាមីភរិយាថ្មី ដល់ទីតាំងរោងមង្គល។
ចុះបញ្ជីសំបុត្រមរណភាពជូនដល់លំនៅដ្ឋាន ឬទីតាំងប្រារព្ធពិធីបុណ្យសព។

២. រដ្ឋបាលស្រុក បានយកចិត្តទុកដាក់លើការផ្ដល់សេវាសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ ដោយប្រើរយៈពេលយូរបំផុតត្រឹម ៣ថ្ងៃ ស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

ករណីត្រូវកែតម្រូវជួយសម្របសម្រួលរៀបចំឯកសារពាក់ព័ន្ធទៅតុលាការ និងអគ្គនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ នឹងពន្លឿននៅទេលទទួលបានរាល់ឯកសារកែតម្រូវត្រឡប់មកវិញ។
ជួយសម្របសម្រួលករណីគ្មានឈ្មោះក្នុងគល់បញ្ជី សៀវភៅបាត់ ឬខូចតម្រូវឱ្យបំពេញនីតិវិធីស្នើសុំចុះថ្មីនៅឃុំ។
ជាពិសេស ការបញ្ជាក់នីត្យានុកូលភាពលើឯកសារនានា ត្រូវបានអនុវត្តយ៉ាងរហ័ស ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលមកស្នើសុំសេវា អាចអង្គុយរង់ចាំ និងទទួលយកឯកសារទៅប្រើប្រាស់តាមតម្រូវការចាំបាច់បានភ្លាមៗ៕



ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល
