ព័ត៌មានជាតិ

ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ និងនាំអំណោយផ្ដល់ជូនគ្រួសារសព វីរកងទ័ព ១នាក់ នៅស្រុកកងមាស

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៣ ខែឧសភា ឆ្នំា២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញសូរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកមរណទុក្ខគ្រួសារសពវីរកងទ័ពជួរមុខមានទីលំនៅ ភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាមបានឲ្យដឹងថា វីរយុទ្ធជន សុីម ម៉េងលី ជានាយក្រុម ៣ អនុសេនាតូចដឹកជញ្ជូន នៃកងពលធំអន្តរាគមន៍លេខ២ មានឪពុកម្តាយដែលនៅរស់ តែមានវ័យ ចាស់ជរា កំពុងជួបលំបាកជីវភាព។ក្រោយមកទទួលមរណភាពដោយជម្ងឺ ត្រូវបានកងពលបញ្ជូនមកស្រុកកំណើត រៀបចំបូជាតាមប្រពៃណី។

យ៉ាងណាក៏ដោយក្នុងឱកាសអញ្ជើញសួរសុខទុក្ខនោះ លោក អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនរងគ្រោះ ដោយមហន្តរាយ វិបត្តិភ័យផ្សេងៗ រួមទាំងគ្រូសារវីរកងទ័ពជូរមុខ ក៏ដូចជាជនភៀសសឹក ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់លោក អោយចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ ឬ សម្ភារ និងបច្ច័យចូលបុណ្យសព ឬ ផ្តល់ជូនគ្រួសាររងគ្រោះ បានទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និង មិនទុកនរណាម្នាក់ចោល ” ។

ចំពោះអំណោយមនុស្សធម៌ដែលសាខា បានផ្តល់ជូន រួមមាន ៖  អង្ករ ៥០គក្រ មី ២កេស ,ត្រីខ ២០កំប៉ុង , ទឹកត្រី ២យួរ ទឹកសុីអុីវ ២យូរ ទឹកពិសាប្រណិត v-active ២កេស  និង ថវិកាចំនួន ៣,០០០ ០០០រៀល ក្នុងនេះ ថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចំនួន ២,០០០,០០០រៀល ផងដែរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top