ក្រសួងសាធារណការ បញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នីដែលប្រើសំដីមិនសមរម្យលើម្ចាស់រថយន្តចូលថ្លឹង
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារ នៅអង្គភាពដើមវិញ បន្ទាប់ពីបានប្រើប្រាស់ពាក្យ សំដីមិនសមរម្យដល់ម្ចាស់បើកបរយានយន្ត ដែលចូលថ្លឹងក្នុងស្ថានីយជញ្ជីង៕



