DAP News
ព័ត៌មានជាតិ

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមប្រទេសឡាវ

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមប្រទេសឡាវ ដោយមានការអញ្ជើញចូលពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈមជាក់ស្តែងរបស់វិនិយោគិនជប៉ុនពាក់ព័ន្ធនឹងថ្លៃដើម នៃប្រតិបត្តិការអាជីវកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាសម្រាប់កំណាត់ផ្លូវប្រវែងប្រមាណ ២០០គ.ម ចាប់ពីប៉ាក់សេ ចុះមកដល់ច្រកទ្វារព្រំដែនឡាវ-កម្ពុជា (Nong Nok Khiene – Trea Peang Kriel)៕

To Top