ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្កំពង់ចាម បានប្រារព្ធទិវា នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការជួបជុំរាប់បាតព្រះសង្ឃជាច្រើនអង្គ ស្ថិតនៅមណ្ឌលឧក្រិតកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម ដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញានក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។

លោក ខ្លូត ផន មានប្រសាសន៍ថា ការប្រារព្វពិធី ទិវាជាតិនៃការចងចាំរបស់យើងនៅពេលនេះ ចំពេលដែលប្រទេសជាតិយើង កំពុងរងនូវផល នៃការវិវត្តន៍យ៉ាងស្មុកស្មាញ នៃសភាពការណ៍ពិភពលោក និង សភាពការណ៍ព្រុំដែនកម្ពុជា ថៃ នៅតែមានសភាពតានតឹងគួរឱ្យព្រួយបារម្ភ ប៉ុន្តែយើងនៅតែរក្សាបាន សុខសន្តិភាព ស្ថេរភាពរឹងមាំ នៅផ្ទៃក្នុងប្រទេសរក្សាបាននូវដំណើរការអភិវឌ្ឍប្រទេសជាតិ ធានាបាននូវប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជន ។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងផងដែរថា ខេត្តកំពង់ចាម រដ្ឋបាលគ្រប់ថ្នាក់ បានចូលរួមកសាងសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស គឺការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលបានបន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top