លោក សុខ សូកេន ដឹកនាំកិច្ចពិភាក្សា លទ្ធផលការងារ ក្រសួងអធិការកិច្ច ឆ្នាំ២០២៥
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលការងារអធិការកិច្ចនៅក្រសួង/ស្ថាប័នរងអធិការកិច្ច ក្នុងការិយបរិច្ឆេទឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ឱ្យបន្តខិតខំពង្រឹងប្រសិទ្ធភាព នៃការងារអធិការកិច្ច និងបានតម្រង់ទិសទៅលើយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ជាប្រព័ន្ធ ព្រមទាំងការចូលរួមជំរុញការកែលម្អ និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន និងអង្គភាពរងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ៕



