ព័ត៌មានជាតិ

លោក គីម រិទ្ធី អញ្ជើញបើកកម្មវិធី «CATALYST LEADERSHIP BOOT CAMP 2026» ដើម្បីបណ្តុះបណ្តាលយុវជនលើផ្នែកភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ខេត្តព្រះវិហារ ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ កម្មវិធីបណ្តុះបណ្តាលដ៏ធំប្រចាំឆ្នាំ CATALYST LEADERSHIP BOOT CAMP 2026 ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព» បានបើកដំណើរការជាផ្លូវការហើយ នៅសាលប្រជុំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

វគ្គបណ្តុះបណ្តាលពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតជា ចំណុចប្រសព្វ ដ៏សំខាន់រវាង បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ដើម្បីបំពាក់បំប៉ន បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនកម្ពុជាជំនាន់ក្រោយ ឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសក្តានុពល ភាពច្នៃប្រឌិតខ្ពស់ និងសមត្ថភាពពេញលេញក្នុងការដើរទាន់ការវិវត្តនៃសកលលោក។ នៅក្នុងឱកាសនោះដែរ ក្រៅពីទទួលបានការណែនាំ និងអនុសាសន៍ល្អៗពីឯកឧត្តមគណៈអធិបតី សិក្ខាកាមទាំងអស់ក៏នឹងទទួលបាន៖ចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅ ពីសំណាក់វាគ្មិនជំនាញៗលំដាប់អន្តរជាតិ ដែលមានបទពិសោធន៍ខ្ពស់។

ឱកាសបញ្ចេញសមត្ថភាព៖ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Business Pitch Competition ដើម្បីដណ្តើមរង្វាន់ជ័យលាភី និងឱកាសពង្រីកគំនិតអាជីវកម្មជាក់ស្តែង។

កម្មវិធីនេះត្រូវបានរំពឹងថា នឹងក្លាយជាទំព័រថ្មីមួយក្នុងការជំរុញទឹកចិត្ត និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ៕

ដោយ៖ សួន ពិសិតឭដើមអម្ពិល

To Top