ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អាគារសិក្សា និងបណ្ណាល័យ នៃវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។ 

បើតាមលោកអភិបាលខេត្ត បានឲ្យដឹងថា អាគារសិក្សា ១ខ្នង ដែលកំពុងសាងសង់នោះ មានកម្ពស់ ៣ជាន់ ១៥បន្ទប់ និងបណ្ណាល័យ ១ខ្នង ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គូបញ្ជាក់ផងដែរថា ក្នុងបេសកកម្មនេះ លោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារអញ្ជើញពិនិត្យស្ថានភាពការអភិវឌ្ឍ នៅក្នុងភូមិសាស្ត្រឃុំបារាយណ៍  ស្រុកស្រីសន្ធរផងដែរ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top