ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តតាកែវ មានឱកាសការងា​រជិត ៨ ០០០​កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុង​ស្វែង​រកការ​ងារ​ធ្វើ 

តាកែវ៖ ខេត្តតាកែវ មានឱកាសការងារប្រមាណជិត ៨ ០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់​មកពីប្រទេសថៃ និងអ្នកកំពុង​ស្វែងរកការងារធ្វើ។ នេះបើតាម​ឱ្យដឹងពីក្រសួងកា​រងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែលបានផ្ស​ព្វផ្សាយកាលពីពេ​លថ្មីៗនេះ។ 

តាមរយៈការផ្សព្វ​ផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តតាកែ​វមានឱកាសការងារចំនួន ៧,៨៩២​កន្លែង កំពុងរង់​ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារ​ទាំង​នោះ​ស្ថិត​ក្នុង​វិស័យ​ឧស្សា​ហកម្ម និងសេ​វាកម្ម។ 

ដើម្បីទទួលបានឱកាសការងា​រទាំងនោះ បងប្អូនអ​តីតពលករត្រឡប់​មកពីប្រ​ទេសថៃ និងអ្នក​កំពុងស្វែង​រក​ការងារ​ធ្វើ អាចស្វែង​រកលេខទំ​នាក់​ទំនង ឈ្មោះ​រោងចក្រ និងវិស័យ​ដែលខ្លួនពេ​ញ​ចិត្តបានតាម​រយៈខិត្ត​បណ្ណការ​ងាររបស់ក្រសួង​ដែលបានផ្សព្វ​ផ្សាយ​យ៉ាង​លម្អិត។ 

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុ​មហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែ​ងរកការងារទាំងអស់ ជាពិសេ​សបងប្អូន​អតីតពលករ ក៏អា​ច​ទា​ក់​ទងមកប្រព័ន្ធ​ទំនាក់ទំនងប​ន្ទាន់ ១២៩៧ ដើម្បី​ឱ្យក្រសួងការ​ងារជួយ​សម្របសម្រួល​ស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រ​សួងការ​ងារដ​ដែ​ល៕

To Top