DAP News
ព័ត៌មានជាតិ

ក្រសួងការងារ៖ រាជធានីភ្នំ​ពេញ មានឱកាសកា​រងារ​ជាង ២០ ០០០កន្លែង កំពុងរង់ចាំអតីតពល​ករត្រ​ឡប់ម​កពីថៃ និងអ្នកកំ​ពុង​ស្វែង​រក​ការ​ងារធ្វើ 

ភ្នំពេញ៖ រាជធានីភ្នំពេញ មានឱកាសការងារប្រមាណជាង ២០ ០០០កន្លែង សម្រាប់ផ្ដល់ជូន​អតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នកកំ​ពុង​ស្វែង​រកការងារធ្វើ។ នេះបើ​តាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិ​ជ្ជាជីវៈ ដែលបាន​ផ្សព្វផ្សាយកា​លពីពេលថ្មីៗនេះ។ 

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱ​កាសការងារចំនួន ២៣,៤៩៨​​កន្លែង កំពុង​រង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារ​ទាំងនោះ​ស្ថិត​ក្នុង​វិស័យ​ឧស្សា​ហកម្ម និង​សេ​វាកម្ម។ 

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរក​លេខ​ទំនាក់​ទំនង ឈ្មោះ​រោងចក្រ និងវិស័យ​ដែល​ខ្លួន​ពេញចិត្ត​បានតាម​រយៈខិត្ត​បណ្ណការងាររបស់ក្រសួ​ងដែលបានផ្សព្វផ្សាយ​យ៉ាងលម្អិត។ 

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនង​ផ្ទាល់ជាមួយក្រុមហ៊ុន រោងច​ក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេ​សបងប្អូនអតី​តពលករ ក៏អាចទាក់ទ​ងមកប្រព័ន្ធទំនាក់ទំ​នង​បន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួ​ងការងារជួ​យសម្រប​សម្រួលស្វែ​ងរកការងា​រជូនផងដែរ។ នេះបើតាម​ក្រសួង​ការ​ងារ​ដដែល៕

To Top