Feature

អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រ ដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន

ភ្នំពេញ ៖ អាល្លឺម៉ង់ តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង ។

ប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោក Christof Weigelmeier, អនុប្រធានបេសកកម្ម និងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Matthias Bickel, នាយកប្រចាំប្រទេស អង្គការ GIZ បានទទួលការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នៅទីស្តីការក្រសួងបរិស្ថាន ។

លោក Christof Weigelmeier បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអល្លឺម៉ង ជាពិសេសអង្គការ GIZលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយនិងការកែច្នៃសំរាមនិងសំណល់ប្លាស្ទិក គម្រោងអភិរក្សតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ដែលផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាជីវចម្រុះ។

ប្រទេសអាល្លឺម៉ង់ បាននឹងកំពុងសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តសកម្មភាពផ្តោត លើផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣របស់ប្រទេសកម្ពុជា យុទ្ធសាស្ត្រ NDC 3.0 ក្នុងគោលដៅជួយគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងអាកាសធាតុ និងរីកចម្រើនរុងរឿង។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្ពុជាត្រូវបានចាត់ជាប្រទេសដែលមាន បរិស្ថានធម្មជាតិល្អលេខ១ លើពិភពលោក ស្របពេលដែលក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ធ្វើការរួមគ្នាលើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

លោករដ្ឋមន្រ្តី បានថ្លែងរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើជីវភាព សហគមន៍មូលដ្ឋាន ព្រោះការអភិរក្សធនធានធម្មជាតិ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើប្រជាពលរដ្ឋ ខ្វះមុខរបរ និងប្រាក់ចំណូល ការលើកកម្ពស់ជីវភាពជួយ កាត់ផ្តាច់ការការពឹងផ្អែកលើ អនុផលព្រៃឈើ ការកាប់ឈើ ឬការបរបាញ់សត្វ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

To Top