រដ្ឋមន្ត្រីបរិស្ថាន ៖ ការគ្រប់គ្រងសំណល់ ឱ្យបានសមស្របទៅ តាមលក្ខណៈបច្ចេកទេស សំដៅទទួលបាន «សំណល់សូន្យ»
ភ្នំេពញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រងសំណល់ឱ្យបាន សមស្របទៅតាមលក្ខណៈបច្ចេកទេស ការកែច្នៃ និងប្រើប្រាស់ឡើងវិញ សំដៅទទួលបាន «សំណល់សូន្យ (Zero Waste)» គឺជាកិច្ចការចាំបាច់។

ការលេីកឡេីងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក” ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ” នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

លោក បានថ្លែងបន្ថែមថា សំណល់សូន្យ គឺការធ្វើយ៉ាងណាឱ្យមានបរិមាណសំណល់តិចបំផុត ដោយត្រូវអនុវត្តនូវគោលគំនិតសេដ្ឋកិច្ចចក្រា និងលើកទឹកចិត្តដល់ប្រជាជនអនុវត្តគោលការណ៍ ៤ក ឬ 4R (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដើម្បីកាត់បន្ថយបរិមាណសំណល់ឱ្យបានជាអប្បបរមា។

សូមរំលឹកថា នៅកម្ពុជាទិវានេះ បានចាប់ផ្តើមអនុវត្តតាំងពី ឆ្នាំ១៩៩៦ ដើម្បី លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបរិស្ថាន ចលនាឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈចូលរួម សម្អាតអនាម័យតាមគេហដ្ឋាន តាមផ្លូវជាតិ និងតាមទីសាធារណៈ និងដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសកម្មភាពលើកកម្ពស់កិច្ចគាំពារបរិស្ថាន កិច្ចការពារនិងអភិរក្សធនធានធម្មជាតិ៕


