លោក ពូទីន អះអាងថា រុស្ស៊ីមិនបានបដិសេធការសន្ទនាជាមួយអឺរ៉ុបនោះទេ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានអះអាងថា រុស្ស៊ី មិនបានបដិសេធការសន្ទនាជាមួយបណ្តាប្រទេសនៅអឺរ៉ុបនោះទេ។
នៅក្នុងកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ដែលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៩ លោក ពូទីន បានឧ្យដឹងថា ជំនួយរបស់អឺរ៉ុបដល់អ៊ុយក្រែនធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលក្នុងការចរចាសន្តិភាព។ លោកបានលេីកឡេីងថា “វាជារឿងមួយក្នុងការចូលរួមក្នុងការចរចា ហើយការធ្វើជាអ្នកសម្របសម្រួល គឺជារឿងមួយទៀត”។
ទោះបីជាយ៉ាងនេះក្តី រុស្ស៊ី មិនបានបដិសេធទំនាក់ទំនងជាមួយអឺរ៉ុបនោះទេ លោក ពូទីន បានឧ្យដឹងថា ដោយបន្ថែមថា លោកមានការភ្ញាក់ផ្អើល ដែលបានឮពាក្យសម្ដីអំពី “រុស្ស៊ីដ៏កំណាច” ដែលឈប់ផ្គត់ផ្គង់ថាមពលដល់អឺរ៉ុប។
លោកបានបន្ដថា “រុស្ស៊ី មិនបានឈប់ផ្គត់ផ្គង់ថាមពលដល់អឺរ៉ុបនោះទេ ប៉ុន្តែអឺរ៉ុបគ្រាន់តែបដិសេធមិនទិញ ដោយសង្ឃឹមថា អ្វីៗនឹងប្រសេីរឡេីង សម្រាប់យើង”។
ដោយធ្វើអត្ថាធិប្បាយលើបេក្ខជន ដែលអាចធ្វើទៅបានសម្រាប់ការចរចាជាមួយរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា មូស្គូមិនបានដាក់ទណ្ឌកម្មអ្វីទាំងអស់ ប៉ុន្តែពួកគេគួរតែជាមនុស្ស ដែលរុស្ស៊ីអាចទុកចិត្តបាន។ លោកបានបន្ថែមថា ការពិភាក្សាបែបនេះអាចធ្វើឡើងនៅកម្រិតក្រសួងការបរទេស ឬសេវាស៊ើបការណ៍សម្ងាត់៕
ប្រែសម្រួល ឈូក បូរ៉ា
