Feature

អ្នកឧកញ៉ា ទៀ វិចិត្រ ជួយយកស្រ្តីម្នាក់ពោះធំ៧ខែ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត តាមអូប័រGTVC ក្រោយឈឺពោះសំរាលកូន

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជូនអូប័រ​ ក្រុមហ៊ុន GTVC ជួនាំយកស្រ្តីម្នាក់​ ពោះធំ៧ខែ ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយឈឺពោះសំរាលកូនទាំងយប់ ។

ស្ត្រីខាងលើនេះ មានឈ្មោះ ឡឹក ស្រួយ អាយុ ២៧ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ។

ស្រ្តីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យ និងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

To Top