លោក ហៃ ធូរ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះនិងពង្រឹងភាពធន់
ពោធិ៍សាត់÷នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ប្រធាន និងមន្ត្រីនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីកសិកម្មឃុំ សរុបចំនួន ១៥នាក់ ស្រី ៣នាក់។ កិច្ចប្រជុំទទួលបានលទ្ធផលដូចជា៖
- ១.ពិនិត្យវឌ្ឍនភាព នៃការផ្តល់ព័ត៌មានទទួលពាក្យស្នើសុំការគាំទ្រពីគម្រោង កំណត់បញ្ហាប្រឈម និងដំណោះស្រាយ
- ២.ពិនិត្យ និងរៀបចំយន្តការវាយតម្លៃជុំទី១ និង
- ៣.ពិភាក្សារៀបចំក្រុមការងារចុះវាយតម្លៃជុំទី២
កិច្ចការបន្តក្រុមការងារនឹងចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងឃុំគោលដៅរបស់គម្រោងចំនួន៣ រួមមាន ឃុំស្នាមព្រះ ឃុំត្រពាំងជង និងឃុំខ្នារទទឹង ដើម្បីកំណត់ទីតាំងបង្កើតសហគមន៍កសិកម្មទំនើប ចុះផ្សព្វផ្សាយ និងជំរុញបន្ថែមលើការបំពេញ និងទទួលពាក្យស្នើសុំការគាំទ្រពីគម្រោងដល់ប្រជាជនដែលមិនទាន់បានដាក់ពាក្យ និងមិនទាន់បានទទួលព័ត៌មានពីគម្រោងបានគ្រប់ជ្រុងជ្រោយ៕
ប្រភព÷មន្ទីរកសិកម្មរុក្ខប្រម៉ាញ់និងនេសាទខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល










