លោក ខូយ រីដា ចុះអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា ស្ថិតនៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍តម្លើងម៉ាស៊ីនបូមទឹកចល័ត(៦៥សេះ) ចំនួន ២គ្រឿង ជួយសង្គ្រោះស្រូវវស្សា ស្ថិតនៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឃុំវាល ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លើផ្ទៃដីប្រមាណ ១៦៥០ ហិកតា ។

តបតាមវីដេអូ៖ សាររបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជូនដល់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ប៉ះពាល់មកក្នុងខេត្តពោធិ៍សាត់ ។ មន្ទីរបានបន្តត្រួតពិនិត្យ តាមដានការការប្រែប្រួល និងសភាពការណ៍ផលប៉ះពាល់ស្រូវវស្សារបស់បងប្អូនប្រជាកសិករជាប្រចាំ ៕


ប្រភព÷មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល









