Feature

បទវិភាគ ​៖ មិត្តភាព​ដែកថែបចិន-កម្ពុជា​ មានភាពរឹងមាំ ​ការកសាង​សហ​គម​ន៍​ជោគវាសនារួម​ចិន-កម្ពុជា ​បានឈានឆ្ពោះ​ទៅជំហានថ្មី​ទៀត​

“ចិននិងកម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោងមូលនិធិ​ពិសេស​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការឡានឆាង-មេគង្គ​ប្រចាំឆ្នាំ២០២៦​ គម្រោងពង្រីក​និងលើកកម្រិត​គុណ​ភាព​កំណាត់​ផ្លូវជាតិ​លេខ៧បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ គម្រោង​ព្រែកជីក​ហ្វូណនតេជោ​ទទួល​បាន​ការឧបត្ថម្ភ​សហហិរញ្ញប្បទាន​ពីចិន…”នាពេលថ្មីៗ​កន្លងទៅនេះ ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែងនានា​រវាងចិន​និងកម្ពុជា​ត្រូវ​បានអនុវត្ត​ជាបន្តបន្ទាប់ ​ទិន្នន័យពាណិជ្ជកម្ម​និង​វិនិ​យោ​គ​មានកំណើន​កាន់តែខ្លាំង ​ហើយ​ការកសាង​សហគមន៍​ជោគវាសនារួម​ចិន-កម្ពុជាបាន​ឈាន​ឆ្ពោះទៅ​ជំហានថ្មីទៀត។

ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ចិននិងកម្ពុជា​បាន​ជំរុញ​ការកសាង​”ច្រករបៀង​អភិវឌ្ឍន៍​ឧស្សា​ហ​កម្ម”និង​”ច្រករបៀង​មច្ឆានិងអង្ករ”​ដែលធ្វើឱ្យ​ខ្សែសង្វាក់​សហប្រតិបត្តិការ​​កាន់តែល្អ​ពេញ​លេញ ​ហើយទំនាក់ទំនង​ខាងឧស្សាហកម្ម​ក៏កាន់តែ​ជិតស្និទ្ធ​ផងដែរ ។ ​កាលពីថ្ងៃ​ទី​១៦​ខែកក្កដា ​លោក Li Qiang ​នាយករដ្ឋមន្ត្រីចិន​បានជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិបតីហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​អញ្ជើញចូលរួម​​​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភព​លោក​ឆ្នាំ២០២៦ ​ព្រម​ទាំង​បំពេញទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន​នៅ​វិមាន​សភា​ប្រ​ជា​ជននៅ​ក្រុងប៉េកាំង ។​ ថ្លែង​ក្នុងកិច្ច​ជំនួប ​សម្តេច​ធិបតីហ៊ុន ម៉ាណែតបានលើកឡើង​ថា​ ភា​គី​កម្ពុជារីករាយ​ធ្វើការជាមួយ​ភាគីចិន​ អនុវត្តជាក់ស្តែង​នូវគំនិត​ឯកភាពរួមដ៏​សំខាន់របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់នៃ​ប្រទេសទាំងពីរ​ ធ្វើឱ្យ​ការប្រាស្រ័យ​ទាក់ទងរវាង​ថ្នាក់ដឹកនាំជាន់​ខ្ពស់​មានភាព​ជិតស្និទ្ធនិង​ជំរុញ​ការផ្លាស់ប្តូរនិង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិ​ជ្ជ​កម្ម​កា​រវិនិយោគ ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ថាមពលថ្មី ​ការតភ្ជាប់គ្នានិង​វប្បធម៌​មនុស្ស​ជាតិ​ជា​ដើម ​ដើម្បីជំរុញឱ្យ​ការកសាង​សហគមន៍​ជោគវាសនារួម​គ្រប់រដូវ​កាល​រវាង​ប្រ​ទេស​ទាំង​ពីរ​
ក្នុងយុគសម័យថ្មី​ទទួលបាន​សមិទ្ធផល​ជាក់ស្តែង​កាន់តែច្រើន ។

ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ចិននិង​កម្ពុជា​បានពង្រឹង​និង​ពង្រីក​​ចំណង​មិត្តភាពឱ្យ​បន្ត​​គ្រប់​ជំនាន់​តាមរយៈ​ការប្រាស្រ័យ​ទាក់ទងគ្នា​ជាញឹកញាប់ ​។ ទំនាក់ទំនង​ដ៏​ជិតស្និទ្ធនិង​ចំណង​មេត្រី​ភាព​រវាងចិននិង​កម្ពុជា​ក្នុង​ប្រវត្តិសាស្ត្រ​ មិនត្រឹមតែ​បានបង្កើត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​ការ​កសាង​ទំនុកចិត្ត​គ្នាខាង​នយោបាយ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​ក៏បានផ្តល់​ដី​ដ៏​មាន​ជីជាតិ​និងបរិយាកាសដ៏​រស់រវើកសម្រាប់​ការផ្លាស់ប្តូររវាង​ប្រជាជននិង​ប្រជាជន​និងការ​ត​ភ្ជាប់​ដួង​ចិត្ត​ប្រជាជន​ផងដែរ។ ចាប់តាំងពី​បង្កើត​ទំនាក់ទំនង​ការទូតចិន​-កម្ពុជាមក មិត្ត​ភា​ព​ដែលថ្នាក់ដឹកនាំ​ជំនាន់ចាស់​នៃប្រទេសទាំងពីរ​បានបង្កើតផ្ទាល់ និង​បណ្តុះបណ្តាល​យ៉ា​ង​យក​ចិត្តទុកដាក់នោះ ​បានចាក់ឫស​យ៉ាងជ្រៅនៅក្នុង​ដួងចិត្ត​ប្រជាជន​នៃប្រទេស​ទាំងពីរ ។ សមា​ជិកនៃ​រាជវង្សានុវង្សព្រះ​រាជាណាចក្រ​កម្ពុជា​តែងតែ​យាងមក​ព្យាបាល​ថែទាំសុខភាព​នៅ​ប្រទេសចិន ក៏បានធ្វើឱ្យ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​មានភាព​កក់ក្តៅដូចជា “ការ​ទៅ​លេងសាច់ញាតិ”​ ផងដែរ ។

នៅពេលដែល​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច ការអភិវឌ្ឍនិង​សន្តិ​សុខ​កំពុងតែជួបនឹង​បញ្ហាប្រឈម ចិនតែងតែ​ជាអ្នកគាំទ្រ​និងជាដៃគូ​អភិវឌ្ឍន៍​ដ៏មុតមាំ​សម្រាប់​វិបុលភាព ស្ថិរភាពនិង​ការកែលម្អ​ជីវភាពរស់នៅ​របស់ប្រជាជន​កម្ពុជា ។

ទន្ទឹមនឹង​ការ​បន្តធ្វើឱ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​ខាង​ពាណិជ្ជកម្មនិង​វិនិយោគទ្វេភាគី និង​ការ​រួម​គ្នា​ក​សា​ង”ខ្សែក្រវាត់និងផ្លូវ​”ប្រកបដោយ​គុណភាពខ្ពស់​ កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​ចិន​-កម្ពុជា​នឹងបន្តដំណើរ​ទៅមុខ​យ៉ាងស៊ីជម្រៅ ដោយជួយ​ឱ្យ​កម្ពុជា​បញ្ចូលខ្លួនទៅក្នុង​ខ្សែ​សង្វា​ក់​គុណ​តម្លៃសកល និងពន្លឿន​ការលើកកម្ពស់​គុណភាព​និង​កម្រិតឧស្សាហកម្ម ដើម្បី​សម្រេច​ទស្សន​ទានស្តីពី​ការ​​ប្រែក្លាយជា​”ប្រទេស​ដែលមាន​ចំណូលមធ្យម​និងខ្ពស់​នៅឆ្នាំ​២០​៣០​”​។

ក្នុងអំឡុង​ដំណើរទស្សនកិច្ច​របស់​សម្តេចហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
និង​ជា​ប្រធានព្រឹទ្ធសភា​កម្ពុជា​នៅប្រទេសចិន​នៅខែមិថុនា​ វេបសាយ​របស់សារព័ត៌មាន​«The​ Phnom Penh Post»បាន​ចុះផ្សាយ​អត្ថបទថា ទំនាក់ទំនង​កម្ពុជា-ចិន​គឺជាគំរូនៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេស​កំពុងអភិវឌ្ឍន៍​ដែលផ្អែកលើ​មូលដ្ឋាន​នៃ​សមភាព ការ​មិន​ជ្រៀ​តជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុងនិង​ការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នាទៅវិញ​ទៅមក ហើយ​ភាគីទាំ​ង​ពីរ​នឹងរួមគ្នា​បង្កើត​អនាគត​កាន់តែ​ភ្លឺស្វាង​ថែមទៀត ​។ វេបសាយ​នៃ​សារព័ត៌មាន​«The Star​»​របស់ម៉ាឡេស៊ី​ក៏បានផ្សាយ​ដំណឹង​ឱ្យដឹងថា ​ចិន​ជាដៃគូ​ពាណិជ្ជកម្ម​ធំជាងគេនិងជា​ប្រភព​វិនិ​យោគ​បរទេស​សំខាន់របស់កម្ពុជា ហើយមាន​វិនិយោគិនចិន​ជាច្រើន​កំពុង​ធ្វើអាជីវកម្ម​នៅ​កម្ពុជា ។

មិត្តភាព​”ដែកថែប”ចិន-កម្ពុជា​បានឆ្លងកាត់​ការសាកល្បងនៃ​ភាពប្រែប្រួល​នយោ​បាយ​អន្ត​រ​ជាតិ ហើយ​កាន់តែស្រស់​បំព្រងនិង​រឹងមាំដូច​ដែកថែប ដោយ​ហេតុផល​ស្ថិតនៅត្រង់ថា ​គ​ណ​បក្សនយោបាយ ​រដ្ឋាភិបាល​និងប្រជាជន​នៃប្រទេស​ទាំងពីរ​ឱ្យតម្លៃនិង​ថែ​រក្សា​ប្រវត្តិ​សា​ស្ត្រនិងមិត្តភាព​ជាប្រពៃណី​ដោយស្មោះ​អស់ពីចិត្ត ហើយ​ការអភិវឌ្ឍ​ទំនាក់ទំនង​ចិន-ក​ម្ពុ​ជា​គឺ​សម​ស្របតាម​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់ប្រជាជន​នៃប្រទេស​ទាំងពីរ ក៏ដូចជា​មាន​អំណោយ​ផល​​ដល់ស្ថិរភាព​និងវិបុលភាពក្នុង​តំបន់និង​ពិភពលោក ។

សព្វថ្ងៃនេះ ការកសាង​សហគមន៍​ជោគវាសនា​រួមចិន-កម្ពុជា​កំពុងអភិវឌ្ឍ​ជាលំដាប់ ហើយ​សមិទ្ធផល​នៃការផ្លាស់ប្តូរ​រវាងប្រជាជន​និងប្រជាជន​ ការអភិរក្ស​បុរាណវត្ថុ​និង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​គឺសម្បូរបែប​ ។ នៅជំហាន​បន្ទាប់ ​ប្រទេស​ទាំងពីរនឹង​បន្ត​ផ្សព្វផ្សាយ​ស្មារតី​ដែល​តម្កល់​ទុក​ផលប្រយោជន៍​របស់​ប្រជាជនជា​អាទិភាព​ចម្បង​ និង​គាំពារ​មិត្តភាព​ចិន-​កម្ពុ​ជា​ឱ្យបានល្អ​ដោយឈរ​លើ​មុំ​យុទ្ធសាស្ត្រ​និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ ។

មិត្តភាព”​ដែកថែប” នៃ​ប្រ​ទេសទាំងពីរ​ ប្រាកដជា​នឹងបញ្ចេញ​កម្លាំង​ជីវិត​ដ៏យូរអង្វែង​ថែមទៀត​ក្នុងយុគសម័យថ្មី ដែល​នាំមកនូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជននៃ​ប្រទេសទាំងពីរ​ ក៏​ដូចជា​ផ្តល់​ជា​គំរូ​ដ៏ច្បាស់លាស់​ថែមទៀតសម្រាប់​ការកសាង​សហគមន៍​ជោគវាសនារួម​កាន់តែ​ច្រើន​
ទៀត​ផងដែរ ៕

To Top