លោក ផន រឹម ៖ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងតភ្ជាប់នៅចុងឆ្នាំ២០២៦
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា តាមការគ្រោងទុក ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវតភ្ជាប់នៅចុងឆ្នាំ២០២៦នេះ ដោយផ្នែកខាងឆ្វេង(បច្ចុប្បន្ននៅសល់១០ម៉ែត្រ) គ្រោងតភ្ជាប់នៅខែតុលា ឆ្នាំ២០២៦ និងផ្នែកខាងស្តាំងត្រូវតភ្ជាប់នៅអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។
លោកបន្តថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៨១,៤០%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៦ នេះ(លឿនជាងផែនការ)។

គួរបញ្ជាក់ថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕













