Feature

អាជ្ញាធរខត្តបន្ទាយមានជ័យ រៀបចំការចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ សម្រាប់អាជីវករភៀសសឹក នៅភូមិរង់ចាំ

បន្ទាយមានជ័យ ៖ អាជ្ញាធរខត្តបន្ទាយមានជ័យ បានរៀបចំការចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់បងប្អូនអាជីវ ករភៀសសឹក នៅភូមិរង់ចាំ ជំហានដំបូងប្រមាណ ៣០០តូប។ 

ជាក់ស្ដែង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារខេត្ត ស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់អាជីវករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ រំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជា ខណៈ ផ្ទះសំបែងរបស់ពួកគាត់ត្រូវភាគីថៃគ្រប់គ្រងទាំងកម្រោល មិនទាន់អាចវិលត្រលប់ទៅលំនៅឋានបាន។ 

ជាមួយគ្នានោះសម្រាប់បងប្អូនអាជីវករ ភៀសសឹក រាជ រដ្ឋាភិបាល ក៏បានរៀបចំឱ្យមានផ្សារសម្រាប់លក់ដូរទំនិញផងដែរ ក្រោយមានការរៀបចំរួច រាល់ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំពិធីចាប់ឆ្នោត ដើម្បីឱ្យបងប្អូនអាជីវករជនភៀសសឹក ទទួលបានតូបលក់ដូរ សមរម្យ សម្រាប់លក់ដូរប្រកបរបរចិញ្ចឹមជីវិត។

ចំពោះអាជីវករដែលបានដាក់ពាក្យស្នេីសុំ អាជ្ញា ធរខេត្ត ស្រុក និងមូលដ្ឋាន បានធ្វេីការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ មុនឈានដល់ការបោះឆ្នោត ដែលដំណាកកាលទី១ មានចំនួនជាង៣០០តូប ជំហានបន្ទាប់អាជ្ញាធរនិងរៀបចំការចាប់ឆ្នោតចំពោះបងប្អូនអាជីវករដែលនៅសល់បន្តទៀត៕

To Top