Feature

បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបុករះម៉ូតូរម៉កសណ្ដោងអេតចាយ បណ្ដាលឲ្យមានមនុស្សស្លាប់ ព្យាយាមបើករត់គេចពីកន្លែងកើតហេតុដោយមិនមានទំនូរខុសត្រូវ

ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តទំនេីប Mercedes AMG S65 ស្លាកលេខ “កម្ពុជា JEC.SENG ” បេីកទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកអេតចាយ ប៉ើងខ្ទាតក្រឡាប់ផ្ងាជើងម្ខាងបណ្តាលអោយម្នាក់ស្លាប់ និងអ្នករួមដំណេីរ(ស្ត្រីម្នាក់និងក្មេងតូច៣នាក់) រងរបួស។

.ក្រោយពេលកើតហេតុ ម្ចាស់រថយន្តព្យាយាមបើករត់គេចវេសពីការទទួលខុសត្រូវ ពីកន្លែងកេីតហេតុទាំងបែកកង់ រហូតត្រូវពលរដ្ឋជួយដេញតាមរហូតឃាត់បាន ទេីបដឹងថាជនបង្កអ្នកបើកបរក្នុងស្ថានភាពស្រវឹង ហេីយទុករថយន្តចោល រួចហៅគ្នាបេីករថយន្តទំនេីប២គ្រឿងទៀត មកដឹកចេញទៅបាត់ទៀត បន្សល់ទុករថយន្តបង្កនៅកន្លែង។

ហេតុការនេះ កើតឡើងនៅវេលាម៉ោង១១:២០នាទីយប់ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦នេះ នៅចំណុចមុខផ្សារទំនេីប LUCKY ផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

To Top