Feature

ប្រមុខការទូត កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹង កិច្ចសហប្រតិបត្តិការ វិស័យអាទិភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន ។

វិស័យអាទិភាពជាច្រើននោះ រួមមាន ៖ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ សន្តិសុខ ការពារជាតិ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលប្រមុខការទូតទាំងពីរធ្វើជាសហប្រធាន ។

នៅចុងបញ្ចប់ សហប្រធានទាំងពីរបានអញ្ជើញ ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខ ៕

To Top