ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន ៖ អត្រាសិស្សប្រឡងជាប់បាក់ឌុបកើនឡើង

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានសង្កេតឃើញថា ក្នុងមួយឆ្នាំៗនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) គឺមានអត្រាសិស្សប្រឡងជាប់កើនឡើងជាបន្តបន្ទាប់ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃ១០ សីហា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានឆ្លើយតបទៅសំណួរអ្នកសារព័ត៌មានអំពីក្តីរំពឹងទុកជាមុនថា នឹងមានអត្រាសិស្សប្រឡងជាប់កើនឡើងជាងឆ្នាំ២០២៥ប៉ុន្មានភាគរយនោះ ឯកឧត្តមមិនទាន់អាចរំពឹងជាប់ប៉ុន្មានទេ ទាល់តែថ្ងៃប្រឡងចុងក្រោយទើបអាចសន្មត់ថាជាប់ប៉ុន្មានភាគរយ ។

ប៉ុន្តែទោះបីជាយ៉ាងណារដ្ឋមន្រ្តីអះអាងថា ជារៀងរាល់ឆ្នាំនៃការប្រឡងមានបេក្ខជនប្រឡងជាប់កើនឡើងរហូតដោយសារសិស្សបានខិតខំប្រឹងប្រែងរៀនសូត្រ ។

រដ្ឋមន្រ្តីបញ្ជាក់ថា “ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំឃើញអត្រាជាប់កើនឡើង នេះជាចំណុចមួយល្អ ហើយសិស្សខំប្រឹងរៀន បើសិនជាមិនរៀន មិនអាចសរសេរជាប់ទេ អីចឹងយើងត្រូវពិនិត្យឡើងវិញទៀត  ។ យើងធ្វើការសិក្សាឡើងវិញ ខ្ញុំជឿថា ឆ្នាំនេះ យើងនឹងរើសមើលសិស្សដែលគាត់បាននិទ្ទេសA តើសមត្ថភាពគាត់មានប៉ុន្មានយើងយកមកវិភាគ”។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅនៅថ្ងៃទី ខែ១០-១១ សីហា ២០២៦ ខាងមុខដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ចំនួនបេក្ខជនឆ្នាំនេះមានការកើនឡើងជាង ៣ ០០០ នាក់ បើធៀបនឹងឆ្នាំ២០២៥៕

To Top