Feature

នាយទាហានផនមុតសុក្រឆពណ្ណក្លាយជាយោធិនទី៣របស់កម្ពុជាដែលបញ្ចប់ការសិក្សាពី រាជបណ្ឌិតសភាយោធា Sandhurst និងទទួលបានមេដាយកិតិ្តយសថែមទៀត

ចក្រភពអង់គ្លេស៖ នាយទាហាន ផន មុតសុក្រឆពណ្ណ គឺជាកងទ័ពកម្ពុជាទីបីហើយ ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យពី The Royal Military Academy Sandhurst។

លោក ផន មុតសុក្រឆពណ្ណ មិនត្រឹមតែបានបញ្ចប់ការសិក្សាដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាន មេដាយ Sandhurst ជាកិត្តិយសនាថ្ងៃបញ្ចប់ការសិក្សាទៀតផង។

ជាការពិតណាស់ រាជបណ្ឌិតសភាយោធា Sandhurst គឺជាគ្រឹះស្ថានអន្តរជាតិដ៏ល្បីល្បាញក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំយោធាជំនាន់ថ្មីទូទាំងសកលលោក។ តាមរយៈបទពិសោធន៍ដ៏មានតម្លៃនេះ នឹងជួយឱ្យនិស្សិតបញ្ចប់ការសិក្សាកម្ពុជាអាចពង្រីកបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ បង្កើនសមត្ថភាពដឹកនាំ និងស្វែងយល់កាន់តែស៊ីជម្រៅរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរ។

To Top