អភិបាលខេត្តកំពង់ឆ្នាំង បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចុះត្រួតពិនិត្យភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន៦
កំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចុះត្រួតពិនិត្យភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន៦ និងគម្រោងមូលនិធិឃុំ-សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។

ក្រុមការងារចំពោះកិច្ចនេះ មានសមាសភាពសរុប១៤ រូប ដឹកនាំដោយលោក ឈឹម វុទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយមន្ត្រីសាលាខេត្ត ដូចជា៖ នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក-ក្រុងនានា និងនាយក-នាយករងទីចាត់ការមួយចំនួន នៃសាលាខេត្ត។
សូមរំលឹកថា ការបង្កើតក្រុមការងារចំពោះកិច្ចនេះ បន្ទាប់ពីកំពុងផ្ទះរឿង សូឡាតម្លៃ ៨លានរៀន ក្នុងមួយដើម នៅរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។ ពាក់ព័ន្ធនឹងករណីនេះ កន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញឱ្យ ចុះពិនិត្យ ស៊ើបអង្កេតស្រាវជ្រាវ ដោយរកឃើញមានភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោង មូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូត ផងដែរ៕


