ចាប់ខ្លួនក្រុមអ្នកលេងផ្គាក់និងដុំថ្ម ករណីហឹង្សាដោយចេតនា
មណ្ឌលគិរី៖ ក្រចេះ៖ជនសង្ស័យចំនួន៤នាក់ ត្រូវបាននគរបាលស្រុកកែវសីមា សហការជាមួយប៉ុស្តិ៍នគរបាលគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ បើកប្រតិបត្តការរួមគ្នា ចាប់ខ្លួន ដើម្បីបន្តនិតិវិធី ក្រោយធ្វើសកម្មភាពហឹង្សាដោយចេតនាលើជនរងគ្រោះ ក្នុងភូមិសាស្ត្រភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៩សីហាកន្លងទៅ។

ក្រោយទទួលពាក្យបណ្តឹង នគរបាលឃុំស្រែខ្ទុម បានចុះដល់គោលដៅប្រព្រឹត្ត តែជនសង្ស័យ បានរត់គេចចូលទឹកដីខេត្តក្រចេះបាត់។រហូតដល់ថ្ងៃទី២២សីហានេះ ដោយសហការពន្លាតដែនដី ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារងស៊ាវ ងីឈាន់ និងក្រោមការដឹកនាំពីឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ទើបអាចចាប់ខ្លនជនសង្ស័យបាន។

សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យនៅឡើយ តែបានបញ្ជាក់ថា ពួកគេទាំង៤ មានលទ្ធផលអវិជ្ជមាន(-)សារធាតុញាណ។និងបានដកហូតវត្ថុតាង ដុំថ្ម៧ដុំ,កាំបិតផ្គាក់១ដើម,ដាវកែឆ្នៃ៣ដើមនិងទូរសព្ទ៤គ្រឿង។បច្ចុប្បន្នក្រុមអ្នកលេងទាំង៤នាក់ត្រូវបញ្ជួនទៅការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីបន្តនិតិវិធី៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
