Feature

លោក សុខ សូកេន និងភរិយា ចូលរួមស្តាប់បាឋកថា ឧទ្ទេសនាមដោយ បណ្ឌិត ចម ប្រសិទ្ធ លេីការចែករំលែកអំពីកេរដំណែលរស់ ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»

ភ្នំពេញ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ព្រមទាំង លោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមស្តាប់បាឋកថា ឧទ្ទេសនាមដោយ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លេីការចែករំលែកអំពីកេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នៅវិមាន៧មករា។

ប្រធានបទ«ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នឹងឆ្លុះបញ្ចាំងពីដំណើរនៃការរៀនសូត្រ និងការបន្តវេន ដែលកើតចេញពីការចែករំលែកចំណេះដឹង បទពិសោធន៍ ចំណេះដឹង របស់ថា្នក់ដឹកនាំដែលបានឆ្លងកាត់ក្នុងដំណើរបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

បទពិសោធន៍ទាំងនេះបានក្លាយជាមេរៀនដ៏មានតម្លៃ សម្រាប់បណ្តុះស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត របស់សមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់៕

To Top