លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំប្រជុំ ដើម្បីត្រៀមបើកវគ្កបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធា របស់កងរាជអាវុធហត្ថ ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាព
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំការងារជំនាញដើម្បីត្រៀមបើកវគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធា កងរាជអាវុធហត្ថ។

កិច្ចប្រជុំនេះដែរ ដំណើការទៅនៅសាលប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដោយមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក មេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង ប្រធានមន្ទីរ នាយទាហាន និងគ្រូបង្គោល ដើម្បីត្រៀមរៀបចំបើកវគ្គបំប៉ននាពេលខាងមុខនេះ។កិច្ចប្រជុំនេះដែរគឺបានដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឲ្យការ បើកវគ្គបំប៉នការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ នាពេលខាងមុខនេះកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅពេលចុះអនុវត្តការងារជាក់ស្តែង៕



